woman, stairs, career

ផែនការអាជីពសម្រាប់ការងារមើលថែទាំ អ្វីជាអ្នកជំនាញមើលថែទាំ

ជនជាតិជប៉ុនដែលធ្វើការងារមើលថែទាំជាច្រើន មានសញ្ញាបត្រអ្នកជំនាញមើលថែទាំ។

យើងចង់ឱ្យអ្នកទាំងអស់គ្នាដែលមកប្រទេសជប៉ុនជាបុគ្គលិកជំនាញដែលបានបញ្ជាក់ ដាក់គោលដៅយកសញ្ញាបត្រអ្នកជំនាញមើលថែទាំ។ យើងនឹងណែនាំអំពី៖ តើអ្វីជាអ្នកជំនាញមើលថែទាំ? តើធ្វើដូចម្ដេចទើបអាចយកវាបាន?

Contents

តើអ្នកជំនាញមើលថែទាំជាសញ្ញាបត្របែបណា?

វាគឺជាសញ្ញាបត្រដែលគេផ្ដល់ឱ្យទៅបេក្ខជនដែលប្រឡងជាប់ក្នុងការប្រឡងថ្នាក់ជាតិយកសញ្ញាបត្រអ្នកជំនាញមើលថែទាំ។ វាគឺជាសញ្ញាបត្រដែលទទួលស្គាល់ដោយប្រទេសជប៉ុន។ (នៅប្រទេសជប៉ុនវេជ្ជបណ្ឌិត គិលានុបដ្ឋាកជាដើមគឺស្ថិតនៅក្នុងប្រភេទសញ្ញាបត្រដែលទទួលស្គាល់ដោយរដ្ឋ)

នៅប្រទេសជប៉ុន សញ្ញាបត្រអ្នកជំនាញមើលថែទាំគឺជាសញ្ញាបត្រចំបងជាងគេក្នុងចំណោមការងារពាក់ព័ន្ធនឹងការងារមើលថែទាំ។

 

នៅពេលមានសញ្ញាបត្រអ្នកជំនាញមើលថែទាំ តើមានអ្វីខុសគ្នា?

ដូចអ្នកទាំងអស់គ្នាដែលមកប្រទេសជប៉ុនជាបុគ្គលិកជំនាញដែលបានបញ្ជាក់ ដែលគ្មានសញ្ញាបត្រអ្នកជំនាញមើលថែទាំក៏ដោយ ក៏អាចធ្វើការងារទាក់ទងនឹងការមើលថែទាំបានដែរ។

ប៉ុន្តែនៅពេលយកបានសញ្ញាបត្រអ្នកជំនាញមើលថែទាំហើយ គឺអាចទទួលបានចំណេះដឹងបច្ចេកទេស  និងជំនាញកាន់តែខ្ពស់។

ចំពោះប្រាក់ខែវិញ គឺអាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់សញ្ញាបត្រអ្នកជំនាញមើលថែទាំ។

នៅពេលទទួលបានបទពិសោធន៍ច្រើនជាអ្នកជំនាញមើលថែទាំគឺអាចធ្វើជាប្រធានក្រុម ដែលអាចបង្រៀន និងដឹកនាំបុគ្គលិកដទៃបាន។

នៅពេលអ្នកទាំងអស់គ្នាដែលមកប្រទេសជប៉ុនក្រោមលក្ខណៈសម្បត្តិស្នាក់នៅជាបុគ្គលិកជំនាញដែលបានបញ្ជាក់ ទទួលបានសញ្ញាបត្រអ្នកជំនាញមើលថែទាំហើយ គឺអាចប្ដូរលក្ខណៈសម្បត្តិស្នាក់នៅទៅជា “មើលថែទាំ” បាន។

ដោយសារគ្មានការកំណត់ចំនួនឆ្នាំអាចរស់នៅប្រទេសជប៉ុន បើធ្វើការបន្តសិទ្ធិរស់នៅ នោះអាចនៅធ្វើការនៅប្រទេសជប៉ុនបានរហូត។

 

 

តើធ្វើដូចម្ដេចទើបយកបានសញ្ញាបត្រអ្នកជំនាញមើលថែទាំ?

ដើម្បីប្រឡងក្នុងការប្រឡងថ្នាក់ជាតិយកសញ្ញាបត្រអ្នកជំនាញមើលថែទាំ គឺចាំបាច់ត្រូវមានបទពិសោធន៍ការងារ 3ឆ្នាំ និងបាន​បញ្ចប់វគ្គបណ្ដុះបណ្ដាល​អ្នក​ប្រកប​វិជ្ជាជីវៈមើលថែទាំ។ ការប្រឡងថ្នាក់ជាតិគឺមានការប្រឡងសរសេរ និងការប្រឡងអនុវត្តន៍។

ដើម្បីប្រឡងយកសញ្ញាបត្រអ្នកជំនាញមើលថែទាំ ហើយប្ដូរលក្ខណៈសម្បត្តិស្នាក់នៅទៅជា “មើលថែទាំ” គឺចាំបាច់ត្រូវលៃពេលសម្រាប់រយៈពេលធ្វើការ 3ឆ្នាំ និងរយៈពេលសិក្សាវគ្គបណ្ដុះបណ្ដាល​អ្នក​ប្រកប​វិជ្ជាជីវៈមើលថែទាំ ព្រមទាំងរយៈពេលរង់ចាំថ្ងៃប្រឡង និងរយៈពេលចុះឈ្មោះជាដើមផង។

រយៈពេលអាចរស់នៅប្រទេសជប៉ុនក្រោមលក្ខណៈសម្បត្តិស្នាក់នៅជាបុគ្គលិកជំនាញដែលបានបញ្ជាក់គឺត្រឹម 5ឆ្នាំ។ គឺត្រូវធ្វើការផង និងរៀនដើម្បីប្រឡងយកសញ្ញាបត្រថ្នាក់ជាតិផង។ អ្នកអាចរៀបចំផែនការដែលមានគោលដៅយកឱ្យបាននូវសញ្ញាបត្រអ្នកជំនាញមើលថែទាំតាំងពីមុនមកប្រទេសជប៉ុន។

 

 

 

 

 

Scroll to Top