Japan Care Worker Guide 2021 ~វគ្គពន្យល់ផ្ដល់ព័ត៌មានតាមអនឡាញ~

យើងខ្ញុំបើកវគ្គពន្យល់ ផ្ដល់ព័ត៌មានតាមអនឡាញសម្រាប់ធ្វើការងារនៅប្រទេសជប៉ុន

សំរាប់អ្នកទាំងអស់គ្នាដែលស្រឡាញ់ចូលចិត្តប្រទេសជប៉ុន តោះសាកល្បងធ្វើការផ្នែកថែទាំនៅប្រទេសជប៉ុនដែររឺទេ? មានការចូលរួមផ្ទាល់ពីបុគ្គលិកមើលថែទាំមកពីប្រទេសកម្ពុជាដែលធ្វើការនៅប្រទេសជប៉ុន

 

Japan Care Worker Guide 2021វគ្គពន្យល់ ផ្ដល់ព័ត៌តាមអនឡាញ~」 នឹងប្រព្រឹត្តទៅតាមអនឡាញនេះជាលើកទី២ហើយដែលយើងខ្ញុំបើកវគ្គពន្យល់ ផ្ដល់ព័ត៌មាននេះ​ គោលបំណងគឺសំរាប់​អ្នកទាំងអស់គ្នាបានដឹងពីការរស់នៅប្រទេសជប៉ុន ក៏ដូចជា ការស្វែងយល់ពីប្រព័ន្ធជំនាញជាក់លាក់ជប៉ុន ដើម្បីធ្វើការផ្នែកថែទាំនៅប្រទេសជប៉ុន​ ​បន្ថែមពីនេះទៀតអ្វីដែលកាន់តែប្រសើរជាងឆ្នាំមុននោះគឺកម្មវិធីស្ដាប់ ក៏ដូចជា សួរសំណួរទៅកាន់អ្នកដែលកំពុងធ្វើការផ្នែកថែទាំនៅមណ្ឌលថែទាំផ្ទាល់ក្នុងប្រទេសជប៉ុន តាមរយៈអនឡាញផងដែរ។ដោយពិចារណាលើស្ថានភាពឆ្លងនៃមេរោគកូរ៉ូណាថ្មីនៅកម្ពុជា ជំនួសឱ្យជាប្រភេទនៃការជួបជុំដោយផ្ទាល់ នេះគឺជាវគ្គពន្យល់ ផ្ដល់ព័ត៌មាន មួយដែលអ្នកទាំងអស់គ្នាអាចមើលនៅលើ Facebook Liveបានតាមឧបករណ៍ដូចជា (កុំព្យូទ័រ ឬ ស្មាតហ្វូន) ប្រសិនបើអ្នកចង់ធ្វើការឬចាប់អារម្មណ៍លើការងារផ្នែកថែទាំនៅប្រទេសជប៉ុន សូមអញ្ជើញចូលរួមជាមួយយើងខ្ញុំកុំបីខកខាន។

 

កម្មវិធី

ឈ្មោះកម្មវិធីៈJapan Care Worker Guide 2021 ~វគ្គពន្យល់ផ្ដល់ព័ត៌មានតាមអនឡាញ~ 

អ្នករៀបរៀងៈការិយាល័យគ្រប់គ្រង Japan Care Worker guide

គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងលើកកម្ពស់ការទទួលយកធនធានមនុស្សដែលជាជនបរទេសសំរាប់ផ្នែកថែទាំដែលជាគម្រោងឧបត្ថម្ភរបស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន

កាលបរិច្ឆេទ និង ពេលវេលាៈ យើងខ្ញុំនឹងចាប់ផ្តើមវគ្គពន្យល់ ផ្តល់ព័ត៍មាន តាមអនឡាញដោយតភ្ជាប់រវាងប្រទេសជប៉ុន និង ប្រទេសកម្ពុជា។

នៅថ្ងៃសុក្រ ទី២១ ខែ មករា ឆ្នាំ ២០២២

ម៉ោង ១៤:០០ ដល់ ១៥:៣០ នាទីរសៀល(ម៉ោងនៅកម្ពុជា)

របៀបចូលមើល និង ស្តាប់ៈ ដោយពិចារណាលើស្ថានភាពឆ្លងនៃមេរោគ កូរ៉ូណាថ្មីនៅកម្ពុជាក្នុងគម្រោងនេះផងដែរ យើងខ្ញុំសូមណែនាំ ដល់អ្នកដែលមានបំណងចង់ចូលរួមដែលបានចុះឈ្មោះជាមុនរួចហើយដើម្បីមើលតាមវិធីការផ្សាយបន្តផ្ទាល់តាមFacebook liveដោយប្រើឧបករណ៍ផ្ទាល់ខ្លួន (កុំព្យូទ័រ ឬ ស្មាតហ្វូន)សម្រាប់ព័ត៍មានលំអិត សូមទាក់ទងទៅកាន់កន្លែងដាក់ពាក្យ។
លក្ខខណ្ឌអាចដាក់ពាក្យៈ សម្រាប់អ្នកដែលរស់នៅក្នុងប្រទេសកម្ពុជា ហើយមានចំណាប់អារម្មណ៍ចង់រស់នៅ និង ធ្វើការនៅក្នុងប្រទេសជប៉ុន អ្នកដែលចង់ធ្វើការផ្នែកថែទាំ។
ដំណើរការកម្មវិធីៈ ភ្ជាប់ការផ្សាយបន្តផ្ទាល់ ជាមួយជនជាតិកម្ពុជាដែលបច្ចុប្បន្នកំពុងធ្វើការផ្នែកថែទាំនៅប្រទេសជប៉ុន ដោយមានការសំណេះសំណាល បណ្តើរ និង ធ្វើការពន្យល់បង្ហាញពីប្រទេសជប៉ុន និង ការងារមើលថែទាំផងដែរ។យើងខ្ញុំនឹងទទួលយកសំណួរទុកជាមុន ហើយឆ្លើយជូននៅកម្មវិធី សិក្ខាសាលាផ្ទាល់។

(1)ណែនាំអំពីភាពទាក់ទាញរបស់ប្រទេសជប៉ុន
(2)ណែនាំពីបច្ចុប្បន្នភាពរបស់ប្រទេសជប៉ុន
(3)មូលហេតុដែលប្រទេសជប៉ុន ត្រូវការធនធានមនុស្សសម្រាប់ផ្នែកថែទាំ

      (4)ស្វែងយល់ពីការងារផ្នែកថែទាំ
(ការពេញចិត្ត នូវអ្វីដែលកំពុងធ្វើ ដំណើរការការងារ ប្រចាំថ្ងៃ  ការបណ្តុះបណ្តាល )

      (5)អំពីប្រព័ន្ធជំនាញជាក់លាក់
      (6)អំពីសំណួរប្រឡង (ដំបូន្មាន ក៏ដូចជាវិធីសាស្រ្ត ក្នុងការសិក្សាភាសាជប៉ុន)
        (7)សំណួរ ចម្លើយ

នៅឆ្នាំ២០២១ យើងខ្ញុំបានអញ្ជើញសិស្សច្បងជនជាតិកម្ពុជា ដែលបច្ចុប្បន្នកំពុងធ្វើការ ផ្នែកថែទាំនៅក្នុងមណ្ឌល ថែទាំរបស់ជប៉ុន មកចូលរួមដើម្បីអោយមានខ្លឹមសារកាន់តែប្រសើរ។
ចំណាំៈ ព្រឹត្តិការណ៍នេះអាចនឹងត្រូវផ្លាស់ប្តូរដោយផ្អែកលើស្ថានភាពនៃការឆ្លងមេរោគកូរ៉ូណាថ្មីជាដើម។
ប្រសិនបើមានការផ្លាស់ប្តូរ យើងខ្ញុំនឹងទំនាក់ទំនងទៅអ្នកពីកន្លែងដាក់ពាក្យ ខាងក្រោមនេះ។

សម្រាប់អ្នកដែលមានបំណងចង់មើលនិងស្តាប់ការផ្សាយបន្តផ្ទាល់តាមអនឡាញ
(វគ្គពន្យល់ផ្តល់ពត៍មាន)សូមបន្ថែមព័ត៍មានដូចខាងក្រោមៈ
សូមដាក់ពាក្យ មកយើងខ្ញុំ តាមរយៈសាលារៀន ក៏ដូចជា ស្ថាប័នបញ្ជូនរបស់អ្នក (កន្លែងដែលអ្នកបានទទួល)ខិត្តប័ណ្ណនេះ)

ព័ត៍មានចាំបាច់(សម្រាប់់អ្នកដាក់ពាក្យម្នាក់ៗ)
ឈ្មោះសាលា ឈ្មោះ អ៊ីមែល លេខទូរសព្ទ)

សំណួរសម្រាប់សួរសាស្ត្រាចារ្យ ក៏ដូចជាជនជាតិកម្ពុជា ដែលបច្ចុប្បន្នកំពុង ធ្វើការក្នុងមណ្ឌលថែទាំ
នៅក្នុងកម្មវិធីវគ្គពន្យល់ផ្តល់ព័ត៍មាន
・・・អ្វីដែលអ្នកមានចម្ងល់ ឬ ចង់សួរ ដើម្បីទៅធ្វើការជាបុគ្គលិកថែទាំនៅប្រទេសជប៉ុន។

ថ្ងៃផុតកំណត់ដាក់ពាក្យៈថ្ងៃពុធទី១៩ខែមករាឆ្នាំ២០២២ម៉ោង១៧០០នាទីល្ងាច
សំណួរដែលទាក់ទងនឹងសិក្ខាសាលានេះ សូមទំនាក់ទំនងទៅកន្លែងផ្តល់ព័ត៍មានអ្នកទទួលបន្ទុកខុសត្រូវ អ្នកទទួលបន្ទុកខុសត្រូវ IC Net Limited

EGI E-mail:egi.shigeichiro@icnet.co.jp 

Scroll to Top