យើងនឹងបើក ~សិក្ខាសាលាអនឡាញ~ Japan Care Worker Guide នៅរាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំអំពី ជីវភាពរស់នៅក្នុងប្រទេសជប៉ុន និង «សិក្ខាកាមជំនាញ» សម្រាប់ប្រកបការងារថែទាំនៅប្រទេសជប៉ុន។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ធ្វើការងារថែទាំ និងចង់ទៅធ្វើការនៅប្រទេសជប៉ុន សូមអញ្ជើញចូលរួមកុំបីខានឡើយ។
សេចក្តីសង្ខេបអំពីកម្មវិធី
■ឈ្មោះកម្មវិធី: ~សិក្ខារសាលាអនឡាញ~ Japan Care Worker Guide
■អ្នករៀបចំកម្មវិធី:ការិយាល័យប្រតិបត្តិរបស់ Japan Care Worker Guide
※កិច្ចការនេះជាចំណែកមួយនៃ«គម្រោងជម្រុញការទទួលធនធានមនុស្សជនបរទេសក្នុងផ្នែកថែទាំ» ដែល
មានការឧបត្ថម្ពគម្រោងពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន
■កាលបរិច្ឆេទ : ថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង 15:00~16:30 (ម៉ោងនៅប្រទេសកម្ពុជា)
រៀបចំឡើងតាមរយៈការភ្ជាប់ប្រព័ន្ធអនឡាញរវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា។
■ទីតាំង : SpaciaNet –Kesoko Room-
អាសយដ្ឋាន ៖ ជាន់ទី១៥ អគារ Diamond Twin Tower កោះពេជ្រ រាជធានីភ្នំពេញ
■អ្នកចូលរួម : អ្នកដែលមានចំណាប់អារម្មណ៍ចំពោះការរស់នៅក្នុងប្រទេសជប៉ុន ឬយុវជន យុវនារីដែលមានចំណាប់
អារម្មណ៍ចំពោះការធ្វើការនិងការរស់នៅក្នុងប្រទេសជប៉ុន
■របៀបវារៈកម្មវិធី: បញ្ចាំងវីដេអូសម្ភាសន៍ជនជាតិខ្មែរដែលកំពុងធ្វើការនៅកន្លែងថែទាំនៅប្រទេសជប៉ុន និងពន្យល់ពី
ការងារថែទាំ និងប្រទេសជប៉ុន ព្រមទាំងមានវគ្គសំនួរចម្លើយផងដែរ
- ការណែនាំអំពីភាពទាក់ទងរបស់ប្រទេសជប៉ុន
- ការណែនាំអំពីបច្ចុប្បន្នភាពនៃប្រទេសជប៉ុន
- ក្តីរីករាយនាពេលធ្វើការនៅកន្លែងថែទាំ
- ដើម្បីប្រកបការងារថែទាំបាននៅប្រទេសជប៉ុន
- ជំហានដើម្បីធ្វើការនៅប្រទេសជប៉ុន
- សំនួរចម្លើយ
■កំណត់សម្គាល់: សូមមេត្តាសហការណ៍ដោយពាក់ម៉ាស់ លាងអាកុលនិងវ៉ាស់កម្តៅនៅច្រកចូលនៃសិក្ខារសាលា។
ប្រសិនបើមានកម្តៅចាប់ពី 37.5 អង្សារឡើង នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ។
សូមជម្រាបថា កម្មវិធីខាងលើអាចមានការប្រែប្រួលអាស្រ័យលើស្ថានភាពនៃជម្ងឺឆ្លងCOVID-19។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងតាមលេខទំនាក់ទំនងខាងក្រោម។
សម្រាប់អ្នកចង់ចូលសរួម សូមរៀបចំព័ត៌មាន និងចុះឈ្មោះតាមអាសយដ្ឋានខាងក្រោម៖
■ព័ត៌មានចាំបាច់ (សម្រាប់អ្នកដាក់ពាក្យម្នាក់ៗ)
・ឈ្មោះសាលា ・ឈ្មោះសាម៉ីខ្លួន ・អាសយដ្ឋានអ៊ីម៉ែល ・លេខទូរស័ព្ទ
・សំនួរទៅកាន់វាគ្មិន ・・・ សំនួរដែលចង់សួរ ឬចម្ងល់ទាក់ទងនឹងការងារថែទាំនៅប្រទេសជប៉ុន
■កន្លែងចុះឈ្មោះ
・ឈ្មោះក្រុមហ៊ុន: Lodosha Co.,Ltd.
・អាសយដ្ឋាន:ជាន់ទី១៥ អគារ Diamond Twin Tower កោះពេជ្រ ខណ្ឌចំការមន រាជធានីភ្នំពេញ
・លេខទូរស័ព្ទ(អ្នកទទួលបន្ទុក):017-429-109 (Mr.Sea Kakkda) 078-766-944 (Ms.Toek Polin)
・អាសយដ្ឋានអ៊ីម៉ែល: contact@lodosha.jp
■កាលបរិច្ឆេទចុះឈ្មោះ: ថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង 17:00