FAQ
ប្រព័ន្ធ និងខ្លឹមសារ
គឺមាន “ស្ថាប័នគាំទ្រចុះបញ្ជី”។ គឺជាបុគ្គលឬស្ថាប័នដែលទទួលការជួលពីស្ថាប័នទទួល អោយធ្វើការគាំទ្រដល់បុគ្គលិកជំនាញដែលបានបញ្ជាក់ជាជនបរទេស ទាក់ទងនឹងការរកកន្លែងស្នាក់នៅ និងការធ្វើកិច្ចសន្យាផ្សេងៗដែលចាំបាច់សម្រាប់ការរស់នៅជាដើម។
គឺខុសៗគ្នាទៅតាមច្បាប់ទាក់ទងនឹងការបញ្ជូនរបស់ប្រទេសនិមួយៗ។
ចំពោះប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ គឺមិនបានទេ។ ក្នុងករណីយកបានសញ្ញាបត្រ ”អ្នកជំនាញមើលថែទាំ” ដែលមានការទទួលស្គាល់ដោយរដ្ឋ គេអាចបន្តធ្វើការ និងស្នាក់នៅបានជាអចិន្ត្រៃយ៍ ហើយអាចនាំគ្រួសារមករស់នៅជាមួយបាន។
គេតម្រូវអោយទទួលបាន ការប្រឡងជំនាញភាសាជប៉ុន (JLPT) កម្រិត N4 (ជាកម្រិតដែលអាចយល់នូវភាសាជប៉ុនមូលដ្ឋានមូលដ្ឋានបាន)។
ការមើលថែទាំរាងកាយជាដើម (ធ្វើការមើលថែទាំជួយពេលងូតទឹក ពេលបរិភោគអាហារ ពេលបញ្ចេញចោលជាដើមដោយសម្របទៅតាមស្ថានភាពនៃកាយនិងចិត្តរបស់អ្នកស្នាក់នៅ) ព្រមទាំងការងារគាំទ្រភ្ជាប់ជាមួយការងារនេះ (អនុវត្តនកម្មវិធីកំសាន្ត ការជួយក្នុងការហាត់ចលនា។ល។)។
*ប្រភេទសេវាទៅថែទាំដល់កន្លែងគឺមិនមែនជាគោលដៅឡើយ។
គេអាចប្ដូរការងារបាននៅក្នុងចន្លោះក្របខណ្ឌដែលមានការងារដូចគ្នា ឬរវាងការងារដែលគេអាចត្រួតពិនិត្យពីភាពដូចគ្នានៃកម្រិតជំនាញតាមរយៈការប្រឡង។ ចំពោះការងារមើលថែទាំ គេអាចប្ដូរការងារទៅមណ្ឌលមើលថែទាំផ្សេងទៀតជាដើមបាន។
មិនតម្រូវអោយមានសញ្ញាបត្រគិលានុបដ្ឋាកឡើយ។ ដើម្បីធ្វើការក្រោមប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ គឺចាំបាច់ត្រូវប្រឡងមុខវិជ្ជាសម្រាប់បុគ្គលិកជំនាញដែលបានបញ្ជាក់ អោយជាប់។
ក្រោយពេលត្រឡប់ទៅប្រទេសវិញ មានអ្នកខ្លះប្រើប្រាស់ជំនាញដែលទទួលបាននៅប្រទេសជប៉ុន ធ្វើការងារមើលថែទាំ ហើយក៏មានអ្នកខ្លះធ្វើជាគ្រូបង្រៀនមើលថែទាំផងដែរ។
តាមវិធីធ្វើការបណ្ដើរ រៀនអំពីការមើលថែទាំបណ្ដើរលើសពី3ឆ្នាំ គេអាចប្រឡងយកសញ្ញាបត្រ “អ្នកជំនាញមើលថែទាំ” ដែលមានការទទួលស្គាល់ដោយរដ្ឋបាន។
ក្នុងចំណោមអ្នកធ្វើការងារមើលថែទាំក្រោមប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ មានអ្នកខ្លះត្រៀមប្រឡងយកសញ្ញាបត្រដែលមានការទទួលស្គាល់ដោយរដ្ឋ។
នៅពេលចាប់ផ្ដើមធ្វើការហើយ សូមខិតខំរៀនសូត្រដើម្បីប្រឡងយកសញ្ញាបត្រដែលមានការទទួលស្គាល់ដោយរដ្ឋអោយបាន។
ការប្រឡង
ការប្រឡងវាយតម្លៃបុគ្គលិកជំនាញដែលបានបញ្ជាក់ មានការប្រឡង 3 ប្រភេទគឺ “Nursing Care Skills Evaluation Test” “Nursing Care Japanese Language Evaluation Test” និងការប្រឡងវាស់កម្រិតសមត្ថភាពភាសាជប៉ុន។
ការប្រឡង “Nursing Care Skills Evaluation Test” និង “Nursing Care Japanese Language Evaluation Test” ត្រូវបានរៀបចំឡើងដើម្បីវាស់នូវកម្រិតនៃជំនាញមើលថែទាំ និងភាសាជប៉ុនដែលអាចយកទៅប្រើប្រាស់បាននៅក្នុងការងារមើលថែទាំជាក់ស្ដែង ដោយកំណត់នូវស្តង់ដារមួយ ដែលអ្នកប្រឡងជាប់មានលក្ខណៈសម្បត្តិអាចបម្រើការងារបានភ្លាមៗ។
កម្រិតសមត្ថភាពភាសាជប៉ុន ត្រូវបានវាស់តាមរយៈ “តេស្ដភាសាជប៉ុនកម្រិតមូលដ្ឋានរបស់មូលនិធិជប៉ុន (JFT-Basic)” ឬ “ការប្រឡងជំនាញភាសាជប៉ុន (JLPT) (កម្រិតចាប់ពី N4ឡើង)”។
ទោះជាមិនធ្លាប់ស្នាក់នៅប្រទេសជប៉ុនពីមុនក៏ដោយ គេអាចចូលទៅប្រទេសជប៉ុនតាមរយៈលក្ខណៈសម្បត្តិស្នាក់នៅ “ស្នាក់នៅរយៈពេលខ្លី” ក្នុងគោលបំណងទៅប្រឡងបាន។
ម្យ៉ាងទៀត គេអាចប្រឡងនៅបរទេសក៏បាន។ គិតត្រឹមខែមីនា ឆ្នាំ2021 មានការរៀបចំអោយប្រឡងនៅប្រទេស កម្ពុជា ឥណ្ឌូនេស៊ី ម៉ុងហ្គោល ភូមា នេប៉ាល់ ហ្វីលីពីន ថៃ។
បេក្ខជនអ្នកជំនាញមើលថែទាំដែលបានចូលមកប្រទេសជប៉ុនតាមរយៈប្រព័ន្ធ EPA ដែលបានធ្វើការ ឬធ្វើកម្មសិក្សានៅមណ្ឌលមើលថែទាំជាដើម ដោយត្រឹមត្រូវអស់រយៈពេល 4ឆ្នាំ និងជនបរទេសដែលបានបញ្ចប់ “កម្មសិក្សាជំនាញកម្រិត(ii)” ផ្នែកមើលថែទាំ ត្រូវបានគេវិនិច្ឆ័យថាមានកម្រិតជំនាញ និងកម្រិតសមត្ថភាពភាសាជប៉ុនគ្រប់គ្រាន់ ត្រូវបានលើកលែងការប្រឡង ហើយអាចបន្តទៅយក “បុគ្គលិកជំនាញដែលបានបញ្ជាក់ (i)” បាន។ ប៉ុន្តែ ចំពោះជនបរទេសដែលបានបញ្ចប់ “កម្មសិក្សាជំនាញកម្រិត(ii)” ក្នុងជំនាញផ្សេងក្រៅពីការមើលថែទាំ ការប្រឡងវាស់សមត្ថភាពភាសាជប៉ុនមួយផ្នែកត្រូវបានលើកលែង។ (ចាំបាច់ត្រូវធ្វើការប្រឡង “Nursing Care Skills Evaluation Test” និង “Nursing Care Japanese Language Evaluation Test”។)
គ្មានកម្មវិធីអាហារូបករណ៍ផ្ដល់ដោយរដ្ឋាភិបាលជប៉ុនសម្រាប់ថ្លៃអប់រំក្រោយពេលចាប់ផ្ដើមធ្វើការងារក្រោមបុគ្គលិកជំនាញដែលបានបញ្ជាក់ ប៉ុន្តែមានការផ្ដល់ជំនួយលើការបណ្ដុះបណ្ដាល។ល។
ម្យ៉ាងទៀត នៅតាមខេត្ត និងមណ្ឌលថែទាំនីមួយៗ មានកន្លែងខ្លះមានកម្មវិធីផ្ដល់ការអប់រំ និងការជំនួយផងដែរ។
ការសិក្សានៅប្រទេសជប៉ុន
គួរតែរៀនត្រៀម និងរៀនភាសាជប៉ុនសម្រាប់ប្រឡងយក បុគ្គលិកជំនាញដែលបានបញ្ជាក់។
ចំពោះវិធីនិងបច្ចេកទេសមើលថែទាំរបស់ជប៉ុន សម្រាប់ចំណុចណាដែលមិនយល់ គេអាចរៀនបាននៅពេលចាប់ផ្ដើមធ្វើការ។
ទោះបីជាមានសញ្ញាបត្រគិលានុបដ្ឋាកដែលទទួលបាននៅក្រៅប្រទេសជប៉ុនក៏ដោយ ក៏មិនអាចធ្វើការងារគិលានុបដ្ឋាកនៅជប៉ុនបានដែរ ប៉ុន្តែចំណេះដឹងគិលានុបដ្ឋាកអាចមានប្រយោជន៍សម្រាប់ការងារមើលថែទាំ ជួយអោយយល់ពីយន្តការនៃរាងកាយ និងជំងឺ។ល។
ប្រសិនបើធ្វើការជា បុគ្គលិកជំនាញដែលបានបញ្ជាក់ គួរតែរៀនតាមរយៈសៀវភៅជាដើម។
ការរស់នៅប្រទេសជប៉ុន
ទោះជាធ្វើការងារនៅកន្លែងមើលថែទាំក៏ដោយ ដោយសារច្បាប់សម្រាប់ការពារសុវត្ថិភាព និងសិទ្ធិរបស់កម្មករនិយោជិតត្រូវបានអនុវត្តន៍ គេអាចធ្វើការងារបានដោយគ្មានការបារម្ភ។
របៀបធ្វើការគឺផ្អែកទៅតាមកិច្ចសន្យាមណ្ឌលឬអាជីវកម្មដែលជាកន្លែងធ្វើការ។
ជាគោលគឺធ្វើការត្រឹម 40ម៉ោងក្នុង១សប្ដាហ៍ 8ម៉ោងក្នុង១ថ្ងៃ សម្រាក2ថ្ងៃក្នុង១សប្ដាហ៍។ ប៉ុន្តែនៅមណ្ឌលឬអាជីវកម្ម ដែលជាកន្លែងធ្វើការខ្លះ មានការធ្វើការវេនយប់ ឬធ្វើការថែមម៉ោង។ នៅពេលធ្វើកិច្ចសន្យាការងារ សូមត្រួតពិនិត្យមើលកុំខាន។
ម្យ៉ាងទៀត ការត្រឡប់ទៅប្រទេសរយៈពេលខ្លីគឺអាចបាន ប៉ុន្តែសម្រាប់បញ្ហានេះ សូមពិគ្រោះជាមួយមណ្ឌលឬអាជីវកម្ម ដែលជាកន្លែងធ្វើការជាមុនអោយបានច្បាស់លាស់។
ចំពោះកន្លែងស្នាក់នៅ គឺអាស្រ័យលើមណ្ឌលឬអាជីវកម្ម ដែលជាកន្លែងធ្វើការ គឺស្នាក់នៅក្បែរមណ្ឌលឬកន្លែងអាជីវកម្មនោះ។
ចំពោះបន្ទុកលើការចំណាយ គឺនឹងត្រូវចំណាយដោយខ្លួនឯងលើការហូបចុក និងថ្លៃស្នាក់នៅពីប្រាក់ខែដែលទទួលបានពីការធ្វើការ។ ប៉ុន្តែមណ្ឌលឬអាជីវកម្ម ដែលជាកន្លែងធ្វើការខ្លះ មានករណីផ្ដល់កន្លែងស្នាក់នៅឬជួយចេញថ្លៃឈ្នួលផ្ទះ។ សូមពិនិត្យមើលនៅពេលធ្វើការសម្រេចចិត្តរើសកន្លែងធ្វើការ។
នៅប្រទេសជប៉ុនគឺត្រូវចូលធានារ៉ាប់រងសុខភាព នៅពេលមានជំងឺអស់ថ្លៃព្យាបាល គឺមានការផ្ដល់ពីប្រាក់ធានារ៉ាប់រងសុខភាព អ្នកទាំងអស់គ្នាគ្រាន់តែទទួលបន្ទុកមួយផ្នែកប៉ុណ្ណោះ។ សម្រាប់នីតិវិធីចាំបាច់នៅពេលនោះ សូមសាកសួរទៅមណ្ឌលឬអាជីវកម្ម ដែលជាកន្លែងធ្វើការនៅពេលចាប់ផ្ដើមធ្វើការងារ។
មេរោគកូរ៉ូណាប្រភេទថ្មី
នៅកន្លែងមើលថែទាំ គឺមានមនុស្សចាស់ដែលមានហានិភ័យធ្ងន់ធ្ងរច្រើន ទើបមានការអនុវត្តវិធានការការពារការឆ្លងម៉ឺងម៉ាត់។ ហេតុដូច្នេះ លោកអ្នកអាចធ្វើការនៅប្រទេសជប៉ុនដោយមិនចាំបាច់បារម្ភនៅពេលដែលស្ថានភាពជំងឺកូរ៉ូណាបានធូរស្រាល។